ឥណ្ឌា៖ មុននេះបន្តិចទទួលបានដំណឹងដ៏សែនសោកស្តាយបំផុត ប្អូនស្រីបង្កើតរបស់តារាចម្រៀងលោកខេមរៈ សិរីមន្ត កញ្ញាខេមរៈ ស្រីពៅ បានទទួលមរណភាពហើយ កាលពីប៉ុន្មានម៉ោងមុននេះ ដែលមានការសោកស្តាយពីបណ្តាអ្នកគាំទ្រជាច្រើននៅក្នុងប្រទេស។
តាមរយៈបញ្ជាក់របស់តារា លោកហេង ឡុង បានបញ្ជាក់ថា៖ «សូមចូលរួមរំលែកទុក្ខតារាចម្រៀងខេមរ: ស្រីពៅ ដែលត្រូវជាប្អូនស្រីបង្កើតរបស់តារាចម្រៀងខេមរៈ សេរីមន្ត បានលាចាកលោកនេះហើយ នៅថ្ងៃរសៀលនេះវេលាម៉ោង១នៅប្រទេសឥណ្ឌា សូមបងប្អូនទាំងអស់គ្នាជួយចែករំលែកជូនសាធារណៈជនឲ្យបានជ្រាបផង»។
ក្នុងនោះ លោក ខេមរៈ ភារុណ ជាបងបង្កើត ក៏បានសរសេរយ៉ាងច្បាស់ កាលពីមុននេះផងដែរ ថាប្អូនលោក ពិតជាទទួលមរណភាពពិតមែន៕
No comments:
Post a Comment