Saturday, January 26, 2019

តោះមកមើលរឿងរ៉ាវមួយចំនួនពាក់ព័ន្ធទីនិងសភាពជំងឺរបស់ កញ្ញា ខេមរៈ ស្រីពៅ...

បងប្រុសរបស់តារាចម្រៀង ខេមរៈ ស្រីពៅ លោកខេម ប៊ុនថង បានធ្វើការទម្លាយរឿងរ៉ាវមួយចំនួន ពាក់ព័ន្ធទៅនិងសភាពជំងឺរបស់ កញ្ញា ខេរមៈ ស្រីពៅ នាពេលកន្លងមក ដោយរូបលោកបាន ប្រាប់មកកាន់អ្នកយកព័ត៌មានមួយក្នុងស្រុក ក្នុងជំនួបសម្ភាស៏ផ្ទាល់ថា៖ “ការដែលសមាជិកក្រុមគ្រួសាររបស់លោកទាំងមូល បានព្យាយាមលាក់បាំង


លោក ខេម ប៊ុនថង ក៏បានបន្ដរៀបរាប់ទៀតថា ”នៅក្នុងក្រុមគ្រួសារ ពួកខ្ញុំមានបងប្អូន៦នាក់ (ប្រុស ៣នាក់ ស្រី ៣នាក់) ហើយរូបខ្ញុំផ្ទាល់គឺជាកូនទី២ ចំពោះ ខេមរៈ ស្រីពៅ វិញនាងត្រូវជាកូនពៅក្នុងគ្រួសារ។ រឿងរ៉ាវដែលក្រុមគ្រួសារខ្ញុំបានលាក់បាំងពី ជំងឺ ស្រីពៅ នាពេលកន្លងមក គឺគ្មានបំណងណាផ្សេងនោះឡើយ គឺដើម្បីលើកទឹកចិត្តដល់ស្រីពៅ នោះទេ។
ក្រុមគ្រួសារមិនចង់និយាយ ប្រាប់ទៅកាន់គាត់អោយដឹងថា គាត់ឈឺធ្ងន់នោះឡើយ ដើម្បីកុំអោយគ្នាអស់សង្ឃឹម ព្រោះក្នុងការព្យាបាល គឺត្រូវចំណាយថវិការសម្រាប់ព្យាបាលអស់ច្រើនណាស់ ដោយត្រូវទៅព្យាបាលនៅ មន្ទីរពេទ្យប្រទេសថៃ អស់រយៈពេលជាង៣ឆ្នាំ ហើយចុងក្រោយនេះនៅមន្ទីរពេទ្យ ប្រទេស ឥណ្ឌា អស់ជាង៣ខែទៀត អញ្ចឹងហើយទើបគ្រាន់តែនិយាយឲ្យគ្នាមានសង្ឃឹមប៉ុណ្ណឹង ធ្វើមិនបានទេអី?
តាមពិតទៅ ប្អូនខ្ញុំគាត់ពិតជាមានជំងឺសួត និងក្រលៀន ហើយក៏ទទួលដំណឹងថា នៅឯមន្ទីរពេទ្យ ប្រទេសឥណ្ឌា ពូកែព្យាបាលខាងជំងឺហ្នឹង ទើបក្រុមគ្រួសារទាំងមូលក៏សម្រេចចិត្ត បញ្ចូនរូបនាង យកទៅព្យាបាលនៅ ប្រទេសឥណ្ឌា ហ្នឹង ហើយគាត់ក៏ទទួលមរណភាព កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ហ្នឹង ធ្វើឲ្យគ្រប់គ្នាក្នុងក្រុមគ្រួសារពិតជាអាឡោះអាល័យលើរូបនាងខ្លាំងណាស់។”គួរបញ្ជាក់ប្រិយមិត្ដអោយបានជ្រាបផងដែរថា ក្រោយពីការបាត់មុខ តារាចម្រៀង ខេមរៈ ស្រីពៅ ពីសិល្បៈ៤ឆ្នាំមកនេះ ដោយពាក្យអាចាមអារាមថា ខេមរៈ ស្រីពៅ មានជំងឺប្រតិកម្មស្បែក ព្រោះតែប្រើឡេខុស ហើយភ្លាមៗនោះ បងប្រុសរបស់នាង លោក ខេមរៈ សិរីមន្ដ ក៏បានចេញមុខឡាយវីដេអូ ដើម្បីធ្វើការអះអាងថា ស្រីពៅ នាងមានជំងឺរលាកបំពង់ក និងក្រពះ ដែលតម្រូវអោយ រូបនាងសម្រាកព្យាបាលនៅ មន្ទីរពេទ្យប្រទេសថៃ តែមកដល់ពេលនេះ បងប្រុសទី២ របស់លោក ខេមរៈ សិរីមន្ដ លោក ខេម ប៊ុនថង បានធ្វើការបញ្ជាក់ថា ប្អូនស្រីពៅរបស់លោក កញ្ញា ខេមរៈ ស្រីពៅ ពិតជាមានជំងឺសួតនិងក្រលៀនពិតមែន។

No comments:

Post a Comment