Thursday, January 24, 2019

អាណិតគាត់ណាស់ លោក ពូកុយ ចេញវីដេអូបកស្រាយទាំងយប់ សូមកុំឲ្យយល់ច្រលំរឿងថាលោកជិះសេរីទំនើប ដល់ពេលឡានខូច បែរជាដើររៃអង្គាសថវិកា…(មានវីដេអូ)

តារាកំប្លែងជើងចាស់ នាយ កុយ កាលពីយប់មិញនេះ​បន្ទាប់មានអាការៈធូរស្រាយ លោកបានចេះវីដេអូបកស្រាយរឿង ពត៌មានចុះផ្សាយថាលោកបានខ្វះខាតថវិកា ទើបបានអំពាវនាវ ដល់ការរៃអង្គាសថវិកា ក្នុងការជួសជួលរថយន្តទំនើបរបស់លោក លោកបានលោកឡើងថា ព័ត៌មាននេះបានចុះ ក្រោយលោក ហេង ឡុង បានទៅសួរសុខទុក្ខលោក និងបានបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់ខ្លួនដើម្បីអំពាវនាវឲ្យសប្បុរសជនទីជិតទីឆ្ងាយជួយសម្រាលបន្ទុកក្នុងការជួសជុលរថយន្តរបស់ នាយកុយ រហូតមានការចុះផ្សាយព្រោងព្រាតនៅតាមបណ្តាញសង្គមហ្វេសបុកថា នាយកុយ កំពុងតែខ្វះខាតខ្លាំង ជាហេតុធ្វើឲ្យលោកមិនស្ងប់ក្នុងចិត្ត។



តាមរយៈវីដេអូនោះលោកបានឲ្យដឹងបន្ថែមថា លោកពិតជាអរគុណលោកហេង ឡុង មែនទែនដែលបានមកសួរសុខទុក្ខ និងថែមទាំងប្រាប់លោកថា ចាំជួយរៃអង្គាសថវិកា ពីមិត្តភ័ក្ត្ររបស់លោក ដោយលោកស្គាល់មិត្តភ័ក្តច្រើន ដើម្បីបានសំរួលបន្ទុករូបគាត់ខ្លះ។ លោកពូកុយ បញ្ចាក់បន្ថែមថា រថយន្តដែលខូតខាតនោះ លោកបានលទ្ធភាពក្នុងការជួសជុលវាហើយ ទោះបីជាអស់៥ពាន់ ឬ១ម៉ឺនដុល្លារក្តី ដូច្នោះហើយសូមកុំមានការយល់ច្រឡំលើលោក ថាលោកដើររៃអង្គាសថវិការអី ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសបុក និងលោកសូមអរគុណចំពោះការបារម្ភ ផ្ញើរសារជូនពរលោកឲ្យចាប់ជាសះស្បើយកន្លងមកនេះ ។
ចង់ជ្រាបច្បាស់ សូម
ទស្សនាវីដអូខាងក្រោម៖

No comments:

Post a Comment