Friday, February 1, 2019

តោះស្ដាប់ ខេមរៈ សិរីមន្ត ប្រាប់អំពីមូលហេតុដែលនាំឲ្យប្អូនស្រីពៅ ឈឺធ្ងន់រហូតបាត់បង់ជីវិត (មានវីដេអូ)

បន្ទាប់ពីតារាចម្រៀង កញ្ញា ខេមរៈ ស្រីពៅ ប្អូនស្រីរបស់តារាចម្រៀងប្រុស លោក ខេមរៈ សិរីមន្ត
បានទទួលមរណភាពកាលពីថ្មីៗនេះ បានធ្វើឲ្យទស្សនិកជន អ្នកគាំទ្រជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីដំណឹងដ៏ក្រៀមក្រំមួយនេះ និងបានចូលរួមរំលែកទុក្ខ ខណៈដែលគ្រប់គ្នាក៏ចង់ដឹងច្បាស់ផងដែរ ពីមូលហេតុនៃការលាចាករបស់ប្អូនស្រីលោក។យ៉ាងណាមិញ ជុំវិញនឹងរឿងរ៉ាវខាងលើនេះ លោក ខេមរៈ សិរីមន្ត ក៏ធ្លាប់បានសន្យាមកកាន់ទស្សនិកជនដែរថា លោកនឹងធ្វើការបកស្រាយពីមូលហេតុមួយចំនួននៃការស្លាប់របស់ កញ្ញា ស្រីពៅ ជាប្អូនស្រីនាឆាប់ៗនេះផងដែរ។
ជាក់ស្ដែង នៅមុននេះបន្តិច នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ខេមរៈ សិរីមន្ត ក៏បានធ្វើការ Live វីដេអូ ជាមួយនឹងការសរសេរបញ្ជាក់ថា៖ «ខ្ញុំ បាទ ខេមរៈ សិរីមន្ត និងប្រាប់អំពីមូលហេតុដែលនាំឲ្យប្អូនស្រីពៅ ឈឺរហូតបាត់បងអាយុជីវិតនៅពេលបន្តិចទៀតនេះ» 
ស្តាប់ទាំងអស់គ្នា នូវវីដេអូ Live ខាងក្រោមនេះ









video youtubehttps://youtu.be/cwGP-ySGwMo

Sunday, January 27, 2019

ខេមរៈ សិរីមន្ត គ្រាន់តែឃើញក្តាម្ឈូសដាក់សពប្អូនស្រីភ្លាមស្រែកយំឡើងទន់ជង្គន់តែម្តង

ទីបំផុតសពរបស់ ខេមរៈ ស្រីពៅ បានដឹកមកដល់ព្រលានយន្តហោះ អន្តរជាតិ ភ្នំពេញ ហើយ ជាមួយការរងចាំទទួលពីសំណាក់ប្រជាពលរដ្ឋយ៉ាងច្រើនកុះករសឹងតែគួរឲ្យជឿ ដល់ថ្នាក់អ្នកគាំទ្រ ស្រីពៅ កន្លងមកបានសម្តែងអារម្មណ៍សោកសៅជាខ្លាំង ក្នុងខណៈពេលកំពុងតែទទួលនោះរហូតដល់អួលដើម.ក ស្រក់ទឹកភ្នែកថែមទៀតផង។



មួយវិញទៀត មានអ្នកគាំទ្រខ្លះទៀត ព្រោះតែអាណិត តារាចម្រៀងរូបនេះសុខចិត្តចំណាយពេលវេលា ថវិការផ្ទាល់ខ្លួន ដោយធ្វើដំណើរពីខេត្តមកទទួលសពស្រីពៅដល់ភ្នំពេញថែមទៀតផង អ្នកខ្លះទៀតមករងចាំតាំងពីម៉ោង៤ល្ងាចក៏មាន។ ហើយអ្វីដែលកាន់តែស្រណោះបំផុតនោះលោក ខេមរៈ សិរីមន្ត គ្រាន់តែឃើញក្តាម្ឈូសដាក់សពប្អូនស្រីភ្លាមស្រែកយំឡើងទន់ជង្គន់តែម្តង។




គួររំលឹកឡើងវិញផងដែរថា សព ខេមរៈ ស្រីពៅ នឹងត្រូវក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានរបស់លោក ខេមរៈ សិរីមន្ត ដែលមានទីតាំងស្ថិតនៅ ទល់មុខសួនសុបិន្តចំការព្រីង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ កញ្ញា ខែម ស្រីពៅ ហៅ ខេមរៈ ស្រីពៅ បានទទួលមរណៈភាព កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១២:០២ ថ្ងៃត្រង់ ក្នុងវ័យ២៨ឆ្នាំ ដោយរោគាពាធ នៅមន្ទីរពេទ្យមួយកន្លែងក្នុងប្រទេសឥណ្ឌា៕

Saturday, January 26, 2019

តោះមកមើលរឿងរ៉ាវមួយចំនួនពាក់ព័ន្ធទីនិងសភាពជំងឺរបស់ កញ្ញា ខេមរៈ ស្រីពៅ...

បងប្រុសរបស់តារាចម្រៀង ខេមរៈ ស្រីពៅ លោកខេម ប៊ុនថង បានធ្វើការទម្លាយរឿងរ៉ាវមួយចំនួន ពាក់ព័ន្ធទៅនិងសភាពជំងឺរបស់ កញ្ញា ខេរមៈ ស្រីពៅ នាពេលកន្លងមក ដោយរូបលោកបាន ប្រាប់មកកាន់អ្នកយកព័ត៌មានមួយក្នុងស្រុក ក្នុងជំនួបសម្ភាស៏ផ្ទាល់ថា៖ “ការដែលសមាជិកក្រុមគ្រួសាររបស់លោកទាំងមូល បានព្យាយាមលាក់បាំង


លោក ខេម ប៊ុនថង ក៏បានបន្ដរៀបរាប់ទៀតថា ”នៅក្នុងក្រុមគ្រួសារ ពួកខ្ញុំមានបងប្អូន៦នាក់ (ប្រុស ៣នាក់ ស្រី ៣នាក់) ហើយរូបខ្ញុំផ្ទាល់គឺជាកូនទី២ ចំពោះ ខេមរៈ ស្រីពៅ វិញនាងត្រូវជាកូនពៅក្នុងគ្រួសារ។ រឿងរ៉ាវដែលក្រុមគ្រួសារខ្ញុំបានលាក់បាំងពី ជំងឺ ស្រីពៅ នាពេលកន្លងមក គឺគ្មានបំណងណាផ្សេងនោះឡើយ គឺដើម្បីលើកទឹកចិត្តដល់ស្រីពៅ នោះទេ។
ក្រុមគ្រួសារមិនចង់និយាយ ប្រាប់ទៅកាន់គាត់អោយដឹងថា គាត់ឈឺធ្ងន់នោះឡើយ ដើម្បីកុំអោយគ្នាអស់សង្ឃឹម ព្រោះក្នុងការព្យាបាល គឺត្រូវចំណាយថវិការសម្រាប់ព្យាបាលអស់ច្រើនណាស់ ដោយត្រូវទៅព្យាបាលនៅ មន្ទីរពេទ្យប្រទេសថៃ អស់រយៈពេលជាង៣ឆ្នាំ ហើយចុងក្រោយនេះនៅមន្ទីរពេទ្យ ប្រទេស ឥណ្ឌា អស់ជាង៣ខែទៀត អញ្ចឹងហើយទើបគ្រាន់តែនិយាយឲ្យគ្នាមានសង្ឃឹមប៉ុណ្ណឹង ធ្វើមិនបានទេអី?
តាមពិតទៅ ប្អូនខ្ញុំគាត់ពិតជាមានជំងឺសួត និងក្រលៀន ហើយក៏ទទួលដំណឹងថា នៅឯមន្ទីរពេទ្យ ប្រទេសឥណ្ឌា ពូកែព្យាបាលខាងជំងឺហ្នឹង ទើបក្រុមគ្រួសារទាំងមូលក៏សម្រេចចិត្ត បញ្ចូនរូបនាង យកទៅព្យាបាលនៅ ប្រទេសឥណ្ឌា ហ្នឹង ហើយគាត់ក៏ទទួលមរណភាព កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ហ្នឹង ធ្វើឲ្យគ្រប់គ្នាក្នុងក្រុមគ្រួសារពិតជាអាឡោះអាល័យលើរូបនាងខ្លាំងណាស់។”គួរបញ្ជាក់ប្រិយមិត្ដអោយបានជ្រាបផងដែរថា ក្រោយពីការបាត់មុខ តារាចម្រៀង ខេមរៈ ស្រីពៅ ពីសិល្បៈ៤ឆ្នាំមកនេះ ដោយពាក្យអាចាមអារាមថា ខេមរៈ ស្រីពៅ មានជំងឺប្រតិកម្មស្បែក ព្រោះតែប្រើឡេខុស ហើយភ្លាមៗនោះ បងប្រុសរបស់នាង លោក ខេមរៈ សិរីមន្ដ ក៏បានចេញមុខឡាយវីដេអូ ដើម្បីធ្វើការអះអាងថា ស្រីពៅ នាងមានជំងឺរលាកបំពង់ក និងក្រពះ ដែលតម្រូវអោយ រូបនាងសម្រាកព្យាបាលនៅ មន្ទីរពេទ្យប្រទេសថៃ តែមកដល់ពេលនេះ បងប្រុសទី២ របស់លោក ខេមរៈ សិរីមន្ដ លោក ខេម ប៊ុនថង បានធ្វើការបញ្ជាក់ថា ប្អូនស្រីពៅរបស់លោក កញ្ញា ខេមរៈ ស្រីពៅ ពិតជាមានជំងឺសួតនិងក្រលៀនពិតមែន។

Thursday, January 24, 2019

ចូលរួមសោកស្តាយផង ខេមរៈ ស្រីពៅ ទទួលមរណភាពហើយ



ឥណ្ឌា៖ មុននេះបន្តិចទទួលបានដំណឹងដ៏សែនសោកស្តាយបំផុត ប្អូនស្រីបង្កើតរបស់តារាចម្រៀងលោកខេមរៈ សិរីមន្ត កញ្ញាខេមរៈ ស្រីពៅ បានទទួលមរណភាពហើយ កាលពីប៉ុន្មានម៉ោងមុននេះ ដែលមានការសោកស្តាយពីបណ្តាអ្នកគាំទ្រជាច្រើននៅក្នុងប្រទេស។

តាមរយៈបញ្ជាក់របស់តារា លោកហេង ឡុង បានបញ្ជាក់ថា៖ «សូមចូលរួមរំលែកទុក្ខតារាចម្រៀងខេមរ: ស្រីពៅ ដែលត្រូវជាប្អូនស្រីបង្កើតរបស់តារាចម្រៀងខេមរៈ សេរីមន្ត បានលាចាកលោកនេះហើយ នៅថ្ងៃរសៀលនេះវេលាម៉ោង១នៅប្រទេសឥណ្ឌា សូមបងប្អូនទាំងអស់គ្នាជួយចែករំលែកជូនសាធារណៈជនឲ្យបានជ្រាបផង»។

 ក្នុងនោះ លោក ខេមរៈ ភារុណ ជាបងបង្កើត ក៏បានសរសេរយ៉ាងច្បាស់ កាលពីមុននេះផងដែរ ថាប្អូនលោក ពិតជាទទួលមរណភាពពិតមែន៕

Image result for កញ្ញាខេមរៈ ស្រីពៅ




Image result for កញ្ញាខេមរៈ ស្រីពៅ

បើមានគំនិតរកស៊ី តែគ្មានលុយកុំអាលអស់សង្ឃឹមងាកមកមើលបីរចំនុចនេះនឹងជួយអ្នកនឹងអាជីវកម្មរបស់អ្នកបាន

 ឲ្យស្ដាយកម្រិតណាទៅ បើអ្នកមានគំនិតរកស៊ីល្អឥតខ្ចោះហើយ តែខ្វះខាតដើមទុន? តើអ្នកសុខចិត្តបោះបង់វាចោល ឬមួយក៏ចង់លក់គំនិតនេះឲ្យអ្នកដទៃ? ចុះហេតុអីមិនរកវិធី ដើម្បីស្វែងរកដើមទុនទៅ?


១) ធនាគារ៖ នេះគឺជាមធ្យោបាយសាមញ្ញបំផុតដែលអ្នកជំនួញជាច្រើនតែងប្រើប្រាស់ ព្រោះថាដើម្បីដំណើរការការរកស៊ីបាននោះ គឺត្រូវចំណាយដើមទុនមិនតិចឡើយ។ ហេតុនេះមានតែធនាគារទេ ដែលមានសុវត្ថិភាព ហើយងាយស្រួលសម្រាប់អ្នកខ្ចីរកស៊ី។

២) ដៃគូជំនួញ៖ បើអ្នកមានទំនាក់ទំនងល្អ ដៃគូជំនួញអ្នកនឹងអាចផ្ដល់ជាប្រាក់កម្ចីជាច្រើនដល់អ្នកក៏ថាបាន ព្រោះថា អ្នកយកថវិកានោះទៅរកស៊ីជាមួយពួកគេទេ មិនមែនយកទៅណាផ្សេងឯណា៕

៣) គ្រួសា និង មិត្តភ័ក្តិ៖ គ្រួសារនឹងមិត្តភ័ក្តិ គឺពិតជាសំខាន់ខ្លាំងណាស់ក្នុងជីវិត ដូច្នេះហើយពួកគេអាចជួយអ្នកនៅពេលមានបញ្ហាផ្សេងៗ។ ប្រសិនបើអ្នកពិតជាមានគំនិតអាជីវកម្មល្អមែន សូមកុំស្ទាក់ស្ទើរក្នុងការសុំជំនួយពីពួកគេ ព្រោះអ្នកនឹងទទួលបានការជួយទំនុកបម្រុងមិនខាន។ ប៉ុន្តែត្រូវចាំថា ការសុំជំនួយនេះ មិនមែនត្រូវពឹងផ្អែងលើគេទាំងស្រុងនោះទេ គឺត្រូវតែខិតខំដោយខ្លួនឯងឲ្យខ្លាំងបំផុត ទើបអាចសម្រេចក្តីសុបិនក្នុងការរកស៊ីដោយជោគជ័យបាន៕

អាណិតគាត់ណាស់ លោក ពូកុយ ចេញវីដេអូបកស្រាយទាំងយប់ សូមកុំឲ្យយល់ច្រលំរឿងថាលោកជិះសេរីទំនើប ដល់ពេលឡានខូច បែរជាដើររៃអង្គាសថវិកា…(មានវីដេអូ)

តារាកំប្លែងជើងចាស់ នាយ កុយ កាលពីយប់មិញនេះ​បន្ទាប់មានអាការៈធូរស្រាយ លោកបានចេះវីដេអូបកស្រាយរឿង ពត៌មានចុះផ្សាយថាលោកបានខ្វះខាតថវិកា ទើបបានអំពាវនាវ ដល់ការរៃអង្គាសថវិកា ក្នុងការជួសជួលរថយន្តទំនើបរបស់លោក លោកបានលោកឡើងថា ព័ត៌មាននេះបានចុះ ក្រោយលោក ហេង ឡុង បានទៅសួរសុខទុក្ខលោក និងបានបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់ខ្លួនដើម្បីអំពាវនាវឲ្យសប្បុរសជនទីជិតទីឆ្ងាយជួយសម្រាលបន្ទុកក្នុងការជួសជុលរថយន្តរបស់ នាយកុយ រហូតមានការចុះផ្សាយព្រោងព្រាតនៅតាមបណ្តាញសង្គមហ្វេសបុកថា នាយកុយ កំពុងតែខ្វះខាតខ្លាំង ជាហេតុធ្វើឲ្យលោកមិនស្ងប់ក្នុងចិត្ត។



តាមរយៈវីដេអូនោះលោកបានឲ្យដឹងបន្ថែមថា លោកពិតជាអរគុណលោកហេង ឡុង មែនទែនដែលបានមកសួរសុខទុក្ខ និងថែមទាំងប្រាប់លោកថា ចាំជួយរៃអង្គាសថវិកា ពីមិត្តភ័ក្ត្ររបស់លោក ដោយលោកស្គាល់មិត្តភ័ក្តច្រើន ដើម្បីបានសំរួលបន្ទុករូបគាត់ខ្លះ។ លោកពូកុយ បញ្ចាក់បន្ថែមថា រថយន្តដែលខូតខាតនោះ លោកបានលទ្ធភាពក្នុងការជួសជុលវាហើយ ទោះបីជាអស់៥ពាន់ ឬ១ម៉ឺនដុល្លារក្តី ដូច្នោះហើយសូមកុំមានការយល់ច្រឡំលើលោក ថាលោកដើររៃអង្គាសថវិការអី ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសបុក និងលោកសូមអរគុណចំពោះការបារម្ភ ផ្ញើរសារជូនពរលោកឲ្យចាប់ជាសះស្បើយកន្លងមកនេះ ។
ចង់ជ្រាបច្បាស់ សូម
ទស្សនាវីដអូខាងក្រោម៖

សេចក្ដីលោភលន់


រូបថតរបស់ យ៉ឹក ឈុនតេង៚។

សេចក្ដីលោភលន់ ៖

ឡានថ្មី៖ អ្នកទិញឡានថ្មីតម្លៃរាប់លានដុល្លាតេី​ អ្នកជិះបាន២កៅអីឬទេ?

ផ្ទះធំ៖ ផ្ទះអ្នកទិញអស់រាប់លានដុល្លា​ អ្នកគេងក្នុងមួយរាត្រីបាន១០ការ៉េបួនជ្រុងឬទេ។


ទូរស័ព្ទទំនេីប៖ អ្នកទិញអស់រាប់ម៉ឺនដុល្លាអ្នកនិយាយលឺដូច​ Nokai​ ១២៨០ដែឬទេ​ ប្រាកដទេថាវាមិនចេះខូច?

ចំណីរអាហារ៖ អ្នកបរិភោគអាហារក្នុងមួយពេលអស់រាប់ពាន់ដុល្លារ​ អ្នកដឹងទេថាអ្នកបរិភោគបានតែ​ ៣ចានប៉ុណ្ណោះក្នុងមួយថ្ងៃ​ តេីអ្នកចំណាយលរាប់ពាន់ញាំដេីម្បីអ្វី?

ស្រាថ្លៃស្រីកំដរ៖ អ្នកផឹកស្រា១ដប២ពាន់ដុល្លា​ អ្នកផឹកអស២ដប​ តេីអ្នកស្រវឹងទេ? តេីនាក់ក្អួតទេ? អ្នកចំណាយលុយរាប់ពាន់ដុល្លាដេីម្បីតែក្អួត? អ្នកជ:លុយលេីនារីកំដរចាក់ស្រា​ តេីអ្នកចាក់ខ្លួនឯងកេីតទេ? នារីនោះប្រាប់ថាស្រលាញ់អ្នក​ តេីថ្ងៃស្អែកនាងនៅតែស្រលាញ់អ្នកទេ?

លុយច្រេីន៖ តេីជីវិតអ្នករស់បាន១០០ឬទេ​? ខំលោភលន់​ កេងប្រវ័ញ្ញ​ ក្បត់ឧត្តមគតិ​ ក្បត់មិត្តភាពដេីម្បីអ្វី​ បេីអ្នកស្លាប់ទៅ​ សូម្បីតែរាងកាយអ្នកតេីអ្នកយកទៅបានទេ?

អំណាចបុណ្យស័ក្កិ៖ កាលអ្នកនៅមានអំណាច​ កូនចៅខ្លាចញញេីត​ គោរពកោតខ្លាច​ នៅពេលអ្នកអស់អំណាច​ តេីកូនចៅនៅក្រោមឱវ៉ាទរបស់យេីងគេនៅមេីលអ្នកឃេីញទេ? នៅគោរពអ្នកទេ?


ស្នេហា៖ អ្នកប្រច័ណ្ណ​ អ្នកហួងហែង​ អ្នកគំរាមកំហែង​ អ្នកចង់ឈ្នះ​ អ្នកស្រលាញ់​ តេីគេសុខចិត្តស្លាប់ដោយសារអ្នកទេ​ ប្រាកដទេថាក្រោយពេលអ្នកស្លាប់គេមិនរកអ្នកថ្មី?
គ្មានអ្វីល្អជាងមិត្តភាព​ និងការសាងអំពេីរល្អនោះទេ ។

ប្រភពដើម:  Phai Vuthy

Wednesday, January 23, 2019

វណ្ណដា-VannDa ចេញមួយបទនេះល្បីកប់ហើយពីរោះស្ដាប់ ហើយចង់........


វណ្ណដា-VannDa ចេញមួយបទនេះល្បីកប់ហើយពីរោះស្ដាប់ ហើយចង់ស្ដាប់ទៀត។ប៉ុន្នានថ្ងៃនេះ វណ្ណដា-VannDa



ចេញមួយបទនេះ ដែលមាន​ចំណងជើងថាJ+O ឃើញថាមានអ្នកគាំទ្រសរសើរមិនដាច់ពីមាត់ថាពីរោះ ខ្ញុំក៏ចយលចិត្តដែល។
ចង់ដឹងឡូយយ៉ាងណាសូមស្ដាប់វីដេអូខាងក្រោមនេះ

Tuesday, January 22, 2019

តោះទៅមើលរូបភាព នីរតនា សាងភាពផ្អែមល្ហែម លើទឹកដីកោះម៉ាល់ឌីវ ជាមួយ ភរិយារបស់គាត់

តោះទៅមើលរូបភាព នីរតនា សាងភាពផ្អែមល្ហែមលើទឹកដីកោះម៉ាល់ឌីវ ជាមួយភរិយារបស់គាត់យ៉ាងស្រស់ស្អាត។















ព័ត៌មានថ្មីៗទៀតសង្រ្គាមចាប់ផ្ដើមទៀតហើយ អ្នករ៉េប លោក ថេណា (Rapper)បានចេញមក...

ព័ត៌មានថ្មីៗទៀតសង្រ្គាមចាប់ផ្ដើមទៀតហើយ អ្នករ៉េប (Rapper)បានចេញមកសុទ្ធតែស្ទាយជេរគ្នា។

ពួកយើងក៏មិដឹងព័ត៌មានច្បាស់លាស់ផងដែរ ថាមានរឿអ្វីកើឡើងរហូតតារាចម្រៀង ដ៏ល្បីល្បាញ លោក ថេ ណា

ចេញមកមួយបទជេអ្នករ៉េប ស្ទើរគ្រប់អ្នករ៉េបទាំងអស់
ចង់ដឹងច្បាស់សូមទស្សនា វីដេអូ រ៉េប របស់ថេណាទាំងអស់គ្នា..


 

Monday, January 21, 2019

តោះមកមើល នីរតនា ទៅក្រេបទឹកឃ្មុំក្រោយពេលរៀបការហើយៗបង្ហាញអ្នកគាំទ្រទៀត

ធម្មតាវាទូទៅហើយដែលរៀបការហើយមានការទៅក្រេបទឹកឃ្មុំប៉ុន្តែវាមិនមែនជាវប្បធម៌របស់ខ្មែរយើងនោះ តោះក្រលែទៅមើល តារា ចម្រៀង នីរតនា ជាតារដែលមានឈ្មោះល្បីខ្លាំងផងដែលនៅក្នុងប៉ុន្មានឆ្នាំងចុងក្រោយនេះយើងក៏ឃើញថាពួគាត់មានទំនាក់ទំនងស្នេហាជាមួយគ្នារហូតបានរៀបការជាមួយគ្នាហើយបានក្ក្រេបទឹកឃ្មុំជាមួលយ៉ាង
ផ្អែផ្អែមទៀតផង ចង់ដឹងយ៉ាណានោសូមទស្សនាវីដេអូខាងក្រោមទាំអស់គ្នា...

គំនិតល្អៗ

គំនិតក្លាយជាអ្នកមាន

ដឹងចម្រុះ

ខ្ញុំដឹងថ្ងៃនេះ